You are currently viewing ថ្នាក់ដឹកនាំខេត្តព្រៃវែង នាំយកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ក្រុមកីឡាករទូកង

ថ្នាក់ដឹកនាំខេត្តព្រៃវែង នាំយកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ក្រុមកីឡាករទូកង

ព្រៃវែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការី បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកីឡាករអុំទូក ព្រមទាំងនាំយកថវិកាចំនួន ៥,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមានទឹកបរិសុទ្ធចំនួន ៥០យួរ,បាកាសចំនួន ០៣កេស, អង្ករចំនួន ១៥០គីឡូក្រាម, អាវយឺតចំនួន ៥០អាវ, មួក ៣០មួក, មី ១កេស, ខារ៉ាបាវ ២កេស, នំធុងចំនួន ២ធុងធំ ប្រគល់ជូនដល់ក្រុមកីឡាករទូកងឈ្មោះ គ្រុឌសែនជ័យបារមីបាយរណ៍អណ្តែត ស្ថិតនៅក្នុងវត្តរោងដំរី ភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។