រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងដោយមានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដាក់លក់ម៉ូតូគ្មានបង់ពន្ធនាំចូល នៅត្រង់ចំណុចភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និយាមកាលេខ15198,14975 ដែលមានម៉ូតូចំនួន ៣៧គ្រឿងមិនបង់ពន្ធនាំចូល ។
បច្ចុប្បន្នប្រគល់ជូនជំនាញសាខាគយ និងរដ្ឋាករខេត្តរតនគិរី ដើម្បីចាត់តាមនីតិវិធី។