រតនគិរីៈ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសុក្រកូនមុំ ដឹកនាំដោយ លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ សហការជាមួយកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ និងដោយមានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេតរតនគិរី កម្លាំងបានចុះបង្រ្កាបជាក់ស្តែង និងរឹបអូសឈើប្រភេទសុក្រំ និងកកោះចំនួន១៦៧ដុំ(ពុំមានម្ចាស់)បានយកមកផ្លុងចោលនៅត្រង់ចំណុចនិយាមកាលេខX0677895.Y151400 នៅខាងលិចភ្នំត្រងោល ភូមិ៣ ឃុំត្រពាំក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាងឈើដឹកជញ្ជូនមករក្សាទុនៅក្នុងក្រុមហ៊ុនSKជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធី ។