បាត់ដំបង៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ ម៉ប់ សាម៉េត នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ។ ក្នុងនោះក៏មានវត្តមាន លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យចំណុះ មេបញ្ជាការ មេបញ្ជារងក្រុង – ស្រុក ស្នាក់ នាយ នាយរងនិងពលអាវុធហត្ថប្រមាណ ១៨០នាក់បានចូលរួម និងនាំយកនូវបច្ច័យចំនួន ៥លានរៀល ទៅប្រគល់ឲ្យគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យ សពនឹងត្រូវបូជានៅថ្ងៃទី២៩ ខែឆ្នាំដដែល ។