កំពត៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់គ្រួសារអាវុធហត្ថចំនួន ៨,០១០,០០០រៀល និងប្រាក់ដុល្លារចំនួន ២៧០ដុល្លារ ប្រគល់ជូនលោកអនុសេនីយ៍ឯក ពេជ្រ ប៊ុនហាប់ នាយការិយាល័យសុខាភិបាល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។