ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពិធីប្រណាំងទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ជាប់នូវរាល់សភាពការណ៍ដែលកើតមានឡើងនៅក្នុងពិធី និងរាយការណ៍ជូនមេបញ្ជាការជាបន្ទាន់ ពិសេសរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់សង្គម ជូនប្រជាពលរដ្ឋ។