You are currently viewing គណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន

គណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន

សៀមរាប៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមមេបញ្ជាការរងកងនៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូអញ្ជើញចូលរួមពគោរពវិញ្ញាណក្ខន្ធ សពលោក ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោយ ២១ និង ១០នាទីថ្ងៃអង្គា ទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជុន្មាយុ ៦៦ឆ្នាំ និងចូលរួមរំលេកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។