សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី២៧ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក ឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរជាច្រើនរូប បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ២១ និង ១០នាទីថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ និងចូលរួមរំលេកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។