You are currently viewing ប្រជាពលរដ្ឋស្រុកអណ្តូងមាស បានប្រមូលអាវុធកែច្នៃប្រគល់ឱ្យកម្លាំងអាវុធហត្ថ

ប្រជាពលរដ្ឋស្រុកអណ្តូងមាស បានប្រមូលអាវុធកែច្នៃប្រគល់ឱ្យកម្លាំងអាវុធហត្ថ

រតនគិរី៖ ក្រោយពីមានការប្រកាសជូនដំណឹងរបស់លោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការមូលដ្ឋានស្រុកអណ្តូងមាស ដែលបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ សូមឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយកងរាជអាវុធហត្ថស្រុក ពាក់ព័ន្ធនឹងការប្រមូលយកអាវុធកែច្នៃ ឬអាវុធដែលបាញ់គ្រាប់ពិតកំពុងតែរក្សាទុក លាក់ក្នុងផ្ទះ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី សែ វណ្ណស៊ីម ប្រធានស្នាក់ការសន្តិសុខ៧៨៧ ស្រុកអណ្តូងមាស បានទទួលអាវុធប្រភេទកែច្នៃពីលោក រម៉ាម ថើង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចារាយ ជាមេភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ទន្ទឹមនោះលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកអណ្តូងមាសទាំងមូល សូមមេត្តាយកអាវុធកែច្នៃ ឬអាវុធដែលបាញ់គ្រាប់ពិតកំពុងតែរក្សាទុក លាក់ក្នុងផ្ទះ ត្រូវប្រមូលយកមកប្រគល់ជូនកងរាជអាវុធហត្ថស្រុកអណ្តូងមាសតាមការស្ម័គ្រចិត្ត ដើម្បីទប់ស្កាត់នូវរាល់អំពើលួច ឆក់ប្លន់ក្នុងស្រុក។