You are currently viewing លោកវរសេនីយ៍ទោ គិន វណ្ណា អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលជំងឺ

លោកវរសេនីយ៍ទោ គិន វណ្ណា អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលជំងឺ

រតនគិរី៖ យោងតាមបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការស្តីទី កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងជំនាញការិយាល័យ អញ្ជើញចុះសាកសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ស៊ុន កែវ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យសម្ពពរតនគិរីក្រុងបានលុង ខេត្តរតនគិរី (ជំងឺពោះវៀនដុះខ្នែង) នឹងត្រូវវះកាត់នៅពេលខាងមុខ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ គិន វណ្ណា បានជួយឧបត្ថម្ភថវិកា ដែលបានមកពីការចូលរួមសាមគ្គីគ្នាមានចំនួន ៩៩០,០០០រៀល សម្រាប់ដោះស្រាយក្នុងការព្យាបាលជំងឺផងដែរ។