You are currently viewing ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង៣៥ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ

ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង៣៥ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ

តាកែវ៖ រសៀលថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមដំណើរដោយលោកមេបញ្ជាការរង នាយរងសេនាធិការប្រធានមន្ទីរ មេបញ្ជាការក្រុង-ស្រុក នាយ នាយរងអាវុធហត្ថបាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,០៦៣,៥០០រៀល ទៅប្រគល់ជូនគ្រួសារ សពលោកអនុសេនីយ៍ទោ ឈុន សារឿន មេបញ្ជាការរងមូលដ្ឋាន ស្រុកបូរីជលសារ កងរាជអាវុធហត្ថខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានឱ្យដឹងថា ទាំងនេះ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោកនាយឧត្តមសេនីយ៍ ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។
តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត នឹងការលះបង់របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ នាយ នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។