បាត់ដំបង៖ នៅម៉ោង ១៥.០០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ ម៉ប់ សាម៉េត ក្នុងនោះក៏មានវត្តមាន ឯឧអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណបក្យខេត្ត ស្នងការខេត្ត សឹករងខេត្ត សាលាដំបូងខេត្ត និងមន្ទីរជុំវិញខេត្ត ប្រមាណ ៤៥០នាក់ បានចូលរួម និងនាំយកនូវបច្ច័យចូលបុណ្យសពផងដែរ ក្នុងនោះកងរាជអាវុធហត្ថខេត្តបានចូលបុណ្យគ្រួសារសពមានអង្ករចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ១០លាន ៤ម៉ឹន ៥ពាន់រៀល។