ព្រៃវែង៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសាលារៀនវត្តកណ្តាល ស្ថិតនៅភូមិលឹង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់រួមមាន៖
១. ឈ្មោះ ផន សុផាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយចារ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
២. ឈ្មោះ ឌុក គន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយចារឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
៣. ឈ្មោះ ខន សុខុម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលឹង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
៤. ឈ្មោះ អេប គឹម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
៥. ឈ្មោះ ខឹម វន្នី ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ០៣កញ្ចប់ ទម្ងន់ ១,៨៨ក្រាម (ទាំងសំបកថង់), ទូរស័ព្ទ
ចំនួន ០៥គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី ។