ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបើកវគ្គបំប៉នជំនាញ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្នាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត ។ កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ចំណុះស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕
ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ
- Post author:Sery Vutha
- Post published:October 30, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់ / បញ្ជាដឹកនាំ / ផែនការណែនាំ