ស្វាយរៀង៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៩និង២០នាទី នៅចំណុចលំនៅឋានមួយស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត មានការចែកចាយ ឬរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ លោក វរសេនីយ៍ត្រី ប្រាក់ សុខេង បានរាយការណ៍មក GRK News ថា៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង
បានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងបាវិត ក្រោមការដឹកនាំរបស់ លោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១/ឈ្មោះ គៀង ហ៊ឹង ភេទប្រុស អាយុ៣០ឆ្នាំ ២/ឈ្មោះ យ៉ាន់ ជីវ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ៣/ឈ្មោះ ប៊ីន សីហា ភេទប្រុស អាយុ៣០ឆ្នាំ។ វត្ថុតាងចាប់បានរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤ (កញ្ចប់ធំ២ តូច២កញ្ចប់) ២.អាវុធខ្លី(ឆ្នៃ) ០១ដើម ៣.កញ្ឆាក្រៀម(ស្ងួត)០១ថង់ ៤.គ្រាប់កាំភ្លើងAR16ចំនួន០៩គ្រាប់ ៥.ថង់សំរាប់ច្រក(វិចខ្ចប់) ១១៨ ថង់តូចៗ ៦.ទុយយោបឺតថ្នាំញៀន៣៤, ៧.ប្រដាប់ចុកថ្នាំញៀន០២, ៨.ម៉ូតូ០២គ្រឿង និង៩.ទូរសព្ទដៃ០៤គ្រឿង ។ ជនសង្ស័យនិងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការតាមនីតិវិធី។