ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ស្ដីពីផែនការរបស់សេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការខេត្ត។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន/អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- Post author:Sery Vutha
- Post published:October 30, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ