ស្ទឹងត្រែង៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ព្រំ វណ្ណះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមប៉ាង តំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ (ភ្លើងឆេះផ្ទះ) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយក្នុង០១គ្រួសារៗ ទទួលបានអង្ករ១បេទម្ងន់ ៥០គីទ្បូ, មីម៉ាម៉ាចំនួន ២កេស, ទឹកត្រីចុំនួន ២យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, ត្រី ខចំនួន ១យួរ, ស្ករសចំនួន ១គីទ្បូ, ខ្ទឹមស ១គីទ្បូ, ប៊ីចេងចំនួន ១កញ្ចប់, ប្រេង ឆាចំនួន ១ដប (១លីត្រ), អំបិលម៉ត់ ០១បេចំនួន ៣០កញ្ចប់តូច និងថវិកាចំនួន ១០០,០០០រៀល។
