កណ្តាល៖ នៅវេលាម៉ោង១៥ និង ៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយ លោកវរសេនីយ៍ទោ ពិន ច័ន្ទតារា មេបញ្ជាការរងខេត្ត ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ ម៉ៅ ភុង ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
២-ឈ្មោះ ម៉ៅ ភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្ន ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២០៤កញ្ចប់តូច
-ទូរស័ព្ទ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។