You are currently viewing កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ

កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅវេលាម៉ោង ០៩ និង ០០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការិយាល័យបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ បន្ទាប់ពីកម្លាំងជំនាញ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់រួមមាន៖
១. ឈ្មោះ ទន់ ផាន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្រុកកំណើតភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បច្នុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
២. ឈ្មោះ ញូង វ៉ាន់ឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនចិន ស្រុកកំណើតក្រុម១៩ មណ្ឌល២ ខណ្ឌមិត្តភាពក្រុងព្រះសីហនុ ទីលំនៅបច្នុប្បន្នសង្កាត់លេខ១ក្រុងព្រះសីហនុ
៣. ឈ្មោះ ងួន ស៊ីផាន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្រុកកំណើតភូមិដើមច័ន្ច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បច្នុប្បន្ននៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ
៤. ឈ្មោះ ខៀវ មករា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្រុកកំណើតខេត្តព្រះសីហនុ បច្នុប្បន្ននៅសង្កាត់លេខ១ ក្រុងព្រះសីហនុ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅសថ្លាចំនួន ១៣កញ្ចប់ ទម្ងន់ ១១,០២ក្រាម, ទូរស័ព្ទចំនួន ០៣គ្រឿង, ដបជក់ចំនួន០១, ដែកកេះចំនួន០៣ និងម៉ូតូ ០១គ្រឿង។