You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង- ស្រុក និងស្នាក់ការសន្តិសុខជាច្រើនរូប។