You are currently viewing លោកវរសេនីយ៍ត្រី សុខ មិន បានកសាងអគារស្នាក់នៅបន្ថែម សម្រាប់នាយទាហាន ពលទាហានអាវុធហត្ថ

លោកវរសេនីយ៍ត្រី សុខ មិន បានកសាងអគារស្នាក់នៅបន្ថែម សម្រាប់នាយទាហាន ពលទាហានអាវុធហត្ថ

រតនគិរី៖ យោងតាមផែនការ ក៏ដូចជាបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងផ្អែកលើការងារកសាងជំរំជម្រកស្នាក់នៅរបស់កងទ័ព ព្រមទាំងការថែទាំសុខភាពកងទ័ព នាថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុកអូរយ៉ាដាវ បានកសាងអគារស្នាក់នៅបន្ថែមមួយទៀត មានទំហំ ៦ម៉ែត្រ x ១៥ម៉ែត្រ សម្រាប់នាយទាហាន និងពលទាហាននៃកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ដែលធ្វើអំពីថ្មប្រក់ក្បឿង មានបន្ទប់ទឹកចំនួន ២, បង្អូចកញ្ចក់ និងអាងទឹកចំនួន ០១ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន បច្ចុប្បន្នអគារស្នាក់នៅនេះ សម្រេចបាន ៥០ភាគរយហើយ ។