កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីផ្សព្វផ្សាយស្ដីពីច្បាប់ប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពឯកឧត្តម ហេង សុឃៀង ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ និងលោកវរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយសេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងស្រុក-ក្រុង ស្នាក់ការសន្តិសុខ ជំនួយការ និងនាយទាហាន នាយទាហានរងជាច្រើនរូប។
ក្នុងពិធីនោះ លោកវរសេនីយ៍ឯក ចែម ពិចិត្រ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអាវរងាប្រគល់ជូនដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តម្នាក់ ០១ផងដែរ។





