You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា

កណ្តាល៖ នៅវេលាម៉ោង ៤:៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើងនៅចំណុចផ្លូវលំ ស្ថិតក្នុងតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។
បង្កដោយជនសង្ស័យឈ្មោះ សួង សែន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រើប្រាស់ដែកបំពង់ទីបជាអាវុធ ស្ទាក់ផ្លូវធ្វើសកម្មភាពវាយកំទេចម៉ូតូ០២គ្រឿង របស់ជនរងគ្រោះចំនួន ០២នាក់ ដែលកំពុងធ្វើដំណើរ បណ្តាលខូចខាតធ្ងន់ធ្ងរ មានឈ្មោះ៖
១-ឈ្មោះ សុខា ភេទស្រី អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
២-ឈ្មោះ ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពេលកំពុងធ្វើសកម្មភាព ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង មកដល់អន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
មូលហេតុ៖ ជនសង្ស័យជាមនុស្សញៀនថ្នាំ បានចេញមកស្ទាក់ដំណើររបស់ជនរងគ្រោះទាំង០២នាក់ ដែលកំពុងជិះម៉ូតូម្នាក់ ០១គ្រឿង តែត្រូវបានជនរងគ្រោះរត់គេចខ្លួនរួច ចោលម៉ូតូ ក៏ត្រូវជនរងគ្រោះវាយកំទេចតែម្តង។ សម្ភារខូចខាតរួមមានម៉ូតូចំនួន ០១គ្រឿង ចំណែកឯវត្ថុតាងចាប់យករួមមាន ដែកបំពង់ទីប០១ដើម។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។