ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយអាវរងារ

បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។