បាត់ដំបង៖ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបព្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីការបង្ការ បង្រ្កាប និងសង្រ្គោះ និងត្រូវមានការយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀនដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវផែនការអនុវត្តការបង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន។
ជាក់ស្តែងនៅវេលាម៉ោង ១៥ : ៥០ នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្ដបាត់ដំបង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ ជនសង្ស័យទាំងបីនាក់រួមមាន៖
១.ឈ្មោះ សេង សាវី ហៅតុក ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ដបាត់ដំង ។
២.ឈ្មោះ រស់ កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្ដបាត់ដំង ។
៣.ឈ្មោះ មិន ញ៉ក់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ដបាត់ដំង ។
វត្ថុតាងដកហូតរួមមាន ៖
១-គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICEទឹកកក) ចំនួន០២ កញ្ចប់
២-ទូរស័ព្ទចំនួន ០៤គ្រឿង
៣-ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងបន្តនីតិវិធី ។