កំពត៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅរោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង នៅចំណុចឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ក្រុមហ៊ុនថៃប៊ុនរ៉ុង បានបញ្ជាក់ថា ក្រុមហ៊ុនបានសហការជាមួយនឹងសហគ្រាសឯកជនមកពីប្រទេសចិន បាននិងកំពុងធ្វើការកែលម្អបច្ចេកទេសនៃខ្សែសង្វាក់ផលិតកម្មស៊ីម៉ង់ត៍ ឱ្យបាន ១លានតោនក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ២០១៩ រោងចក្រនឹងដំណើរការផលិតតាមការគ្រោងទុក។