ប៉ៃលិន៖ ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ទោ នួន ធុល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងា ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធនៅកងពល៥២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ។
