កំពង់ស្ពឺ៖ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រម អ៊ុក រ៉េតគន្ធា លេខ ១៧៧ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ និងដោយមានការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មុត ចាន់រ៉ា (ហៅពៅ) ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំខាងលើ ពីបទរក្សាទុក ឬជួញដូរនូវសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។