រតនគិរី៖ ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី សែ វណ្ណស៊ីម ប្រធានស្នាក់ការសន្តិសុខ៧៨៧ (ញ៉ាង)ឈរជើង ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ខេត្តរតនគិរី បានដឹកនាំកម្លាំង សហការជាមួយរដ្ឋបាលព្រៃឈើ ស្រុកបរកែវ បានចុះបង្ក្រាបឈើប្រណិតនៅចំណុចនិយាមកាលេខ X0752442Y 1547082 រួមទាំងរឹបអូសឈើប្រភេទ (គគីរ)បានចំនួន ០៧ដុំ ស្មើ ២,១៩៥ ម៉ែតគូប (មិនមានម្ចាស់) ស្ថិតក្នុងភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាង ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ យកទៅរក្សាទុកនៅស្នាក់ការសន្តិសុខ៧៨៧ជាបណ្តោះអាសន្ន។