ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានចែកជូននូវអាវរងារដល់នាយ និងនាយរង
អាវុធហត្ថនៃសាលាកងរាជអាវុធហត្ថកំបូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានក្រើន
រំលឹកដល់មន្ត្រីក្រោមឱវាទ អំពីការយកចឹត្តទុកដាក់ខ្ពស់របស់សម្តេចទាំងពីរ ចំពោះសុខុមាលភាព និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់។