You are currently viewing នាយឧត្តមសេនីយ៍ វង្ស ពិសេន បើកកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់

នាយឧត្តមសេនីយ៍ វង្ស ពិសេន បើកកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ បានបើកកិច្ចប្រជុំដើម្បីប្រកាសសមាសភាព និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ និងសមាជិកនៃអនុគណៈកម្មការ។ ក្នុងពិធីប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន និងសមាជិកអនុគណៈកម្មការ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។