ភ្នំពេញ: នៅវេលា ម៉ោង១៧ និង០០ ថ្ងៃទី២៥ ខែមេស ឆ្នាំ២០១៦ ក្រោយពីទទួល ពាក្យបណ្តឹងតាមទូរស័ព្ទ អំពីករណីបង្ខាំងមនុស្ស កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ សហការជាមួយ មន្ទីរស្រាវជ្រាវ និងយុត្តិធម៌,ការិយាល័យបទ ល្មើសជួញដូរមនុស្ស
អាវុធហត្ថភ្នំពេញ និងអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ បានចុះសួរនាំ សិប្បកម្មផលិត ដែកគោលសញ្ញាក្បាលខ្លា នៅចំនុច ក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយឃើញបទល្មើសជាក់ស្តែង និងបាន រំដោះខ្លួនជនរងគ្រោះបានចំនួន០៥នាក់យកទៅសួរនាំ
១-សោម សុន ភេទប្រុស អាយុ២៥ឆ្នាំ
២-ឡេង ហៃ ភេទប្រុស អាយុ ១៧ឆ្នាំ
៣-ហ៑ន់ ថាវ ភេទប្រុស អាយុ១៧ឆ្នាំ
៤-ពៅ អ៑ុិន ភេទប្រុស អាយុ ១៦ឆ្នាំ
៥-សោម ឡន ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំង៥មុខរបរកម្មករ និងស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើស ជួញញដូរមនុស្សអាវុធហត្ថភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវ បន្តតាមនីតិវិធី៕