ព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងដ៍ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចែកជូននូវអាវរងារដល់នាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ នាឱកាសនោះដែរ លោកវរសេនីយ៍ឯក បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ អំពីការយកចឹត្តទុកដាក់ខ្ពស់របស់សម្តេចទាំងពីរ ចំពោះសុខុមាលភាព និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់។
