កណ្តាល៖ ថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងពាំនាំការផ្តាំផ្ញើពីលោក ឧត្តមសេនីយ៍មេបញ្ជាការ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាលចំនួន ១,១៤០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូនដល់គ្រួសារលោកវរសេនីយ៍ត្រី អួត អ៊ួក សមាជិកមណ្ឌលសេនាធិការដ្ឋាន ដែលបានសម្រាលកូន ដល់លំនៅដ្ឋាន ស្ថិតនៅភូមិស្វាយរលំទី១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពីបានទទួលអំណោយរួច ក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកមេបញ្ជាការ និងក្រុមការងារមហាគ្រួសារកងរាជអាវុធហត្ថ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។