បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង និងនាយទាហានជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារទីស្នាក់ការសន្តិសុខ ៥៦៨ថ្មី ដែលទើបសាងសង់រួច ស្ថិតនៅចំណុចភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងបានបន្តដំណើរទៅត្រួតពិនិត្យទីតាំងដីសាងសង់អាគាររដ្ឋបាលទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថ្មី ដែលស្ថិតនៅលើចំណុចទីតាំងដីចាស់ (រុះរើអាគារចាស់ចេញ សាងសង់អាគារថ្មី) នៅបរិវេណដីខាងក្រោយ ដើម្បីឱ្យមានបរិវេណទីបញ្ជាការធំទូលាយផ្នែកខាងមុខ និងសិក្សាពីគម្រោងប្លង់អាគាររដ្ឋបាលថ្មីផងដែរ។