You are currently viewing កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ឆែកឆេរនៅក្នុងភូមិគ្រឹះសង្ស័យចង្ខាំងមនុស្សដើម្បីជូញដូរ

កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ឆែកឆេរនៅក្នុងភូមិគ្រឹះសង្ស័យចង្ខាំងមនុស្សដើម្បីជូញដូរ

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានGRK News បានឲ្យដឹងជំហានដំបូងមកថា ក្មេងស្រី១៣នាក់បានត្រូវគេលាក់ទុកក្នុងភូមិគ្រឹះមួយកន្លែង គ្មានលេខ ស្ថិតនៅតាមផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វារ ។
សេចក្តីរាយការណ៍បានបន្តថា នៅវេលាម៉ោងជិត០៥ល្ងាចថ្ងៃទី២៦ មេសា ២០១៦នេះ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ កំពុងសហការជាមួយអង្គការនិងព្រះរាជអាជ្ញាដើម្បីបន្ត ឆែកឆេរនៅក្នុងភូមិគ្រឹះដែលមិនទាន់ស្គាល់ម្ចាស់ខាងលើ ។
ប្រភពបន្តថា មុនពេលចុះប្រតិបត្តិការនេះ គឺមានក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ បានមិនព្រមស្នាក់នៅ ខណៈម្ចាស់ភូមិគ្រឹះបង្ខំឲ្យម៉ាស្សាភ្ញៀវ រួចក្មេងស្រីនោះទូរស័ព្ទហៅម្តាយមីងឲ្យមកយកត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបានម្ចាស់ភូមិគ្រឹះមិនអនុញ្ញាត ។
ក្រោយមកទើបម្តាយមីងសម្រេចប្តឹងអាវុធហត្ថនិងចុះឆែកឆេរតែម្តង និងបានដាក់ការសង្ស័យជំហានដំបូងថាការលាក់ទុកក្មេងស្រី១៣ នាក់មានអាយុចន្លោះពី១៥ឆ្នាំទៅជិត២០ឆ្នាំនេះ ក្នុងបំណងដើម្បីជួញដូរ ៕
73333528-413b-4467-bebd-f13a25d9ff46

aab4e1e6-340f-4dac-a691-adbbe1e65fea

f0bd5673-6009-4049-9f82-f9bb55381ba7