ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យប្រតិភូ សាកលវិទ្យាល័យោធាសហព័ន្ធរុស្សី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ្គូរ វិកតូរូវិច ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា រុស្សី។