ព្រៃវែង៖ នៅវេលាម៉ោង ២០ និង ៣០នាទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន នៅចំណុចភូមិ ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ ស៊ីណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងបានចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងដែកមុខស្រួចចំនួន០១ (ដែកឆាប)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ។