កណ្តាល៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ដឹកនាំដោយលោកមេបញ្ជាការស្រុក ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៤៩ ដកបចខ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ សន សារ៉ុម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលដើមទឹក ឃុំវិហាលួង ស្រុកពញាឮ ដែលជាប់ចោទពីបទ បង្ករបួសដោយចេតនា ហើយមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ ការឃាត់ខ្លួនសក្ថិនៅចំណុចផ្លូវលំស្រែប្រាំង ភូមិអំពិលដើមទឹក ឃុំវិហាលួង ស្រុកពញាឮ។
បច្ចុប្បន្ន ជនត្រូវចោទ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តរួច។