You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន/អនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ ក៏បានឡើងអានរបាយការណ៍ប្រចាំខែ និងសេចក្តីសម្រេចបែងចែកភារកិច្ចជូននាយរងសេនាធិការ ដោយជំរុញពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការតាមដានបទល្មើសអាវុធជាតិផ្ទុះ ពង្រឹងវិន័យ និងការងារជំនាញរបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។