ខេត្តព្រះសីហនុ: ដោយកត្តាភាពរាំងស្ងួត និងកំដៅខ្លាំងមកលើភពផែនដី គីជាបញ្ហាប៉ះពាល់យ៉ាងសំខាន់សម្រាប់ ប្រជាពលរដ្ឋ និងដោយមានការគិតគូរ និងទឹកចិត្តយ៉ាងជ្រាលជ្រៅ នូវផលវិបាករបស់ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានដាក់បទបញ្ជារទៅ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការ ចេញធ្វើសកម្មភាពផ្នែកជំនួយមនុស្សធម៌ជាបន្ទាន់ ដោយដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ចំនួន ២៥២គ្រួសារ ដែលកំពុងជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នៅតំបន់ទំនប់រលក ស្ថិតនៅភូមិ០៣ សង្កាត់លេខ០១ ខេត្តព្រះសីហនុ។