You are currently viewing លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា ចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថ ដែលទើបសម្រាលកូន

លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា ចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថ ដែលទើបសម្រាលកូន

ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,០០០,០០០រៀល ប្រគល់ជូនភរិយាលោកអនុសេនីយ៍ទោ វេន អ៊ាត នាយការិយាល័យបំពាក់ ដែលបានសម្រាលកូនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលំនៅដ្ឋាន ស្ថិតក្នុងភូមិមោងឬស្សី ឃុំមោងឬស្សី ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។