បាត់ដំបង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីភារកិច្ចជាប្រចាំគឺ បង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ជាក់ស្តែងនៅម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលាអនុវិទ្យាល័យឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង ០៥នាក់រួមមាន៖
១.ឈ្មោះ ធឿត វ៉ាន់ថា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
២.ឈ្មោះ សៀក សៅលី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបិតស្កុតម៉ូតូ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣.ឈ្មោះ ជួប សង្ហា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
៤.ឈ្មោះ ម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
៥.ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅផ្ទះជួលភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមានថ្នាំញៀនម៉ាទឹកកកចំនួន ០៣កញ្ចប់, ថង់ច្រកថ្នាំ ១២ដុំ, កន្ត្រៃចំនួន ០១, ទូរស័ព្ទចំនួន ០៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបន្តនីតិវីធី ។