បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៩ និង ២៥នាទី ថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីនាំអនីតិជនចេញដោយមិនស្របច្បាប់ និងរួមសង្វាក់ជាមួយអនីតិជន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ថុង ចាន់ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ នេះយោងលើពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ឈ្មោះ ជ.ស បានបញ្ជាក់ថា៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានមកបបួលកូនរបស់ខ្លួនចេញទៅដើរលេងខាងក្រៅ ហើយបាត់ឈឹងមិនឃើញត្រឡប់មកផ្ទះវិញ រូបគាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។ ក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានបបួលជនរងគ្រោះចេញទៅដើរលេងខាងក្រៅ និងរួមសង្វាក់ជាមួយជនរងគ្រោះពិតប្រាកដមែន តែជាការព្រមព្រៀងគ្នា ពុំមានការបង្ខិតបង្ខំអ្វីឡើយ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំអនីតិជនចេញដោយមិនស្របច្បាប់ និងរួមសង្វាក់ជាមួយអនីតិជន
- Post author:Sery Vutha
- Post published:November 9, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប