កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានអញ្ជើញចែកអាវរងារ ជូនដល់នាយទាហាន នាយទាហានរង ចំណុះមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងសិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។