តាកែវ៖ ថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀន នៅបន្ទប់ជួលលេខ២ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ រស់ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លា ចំនួន ៣កញ្ចប់ធំ ទម្ងន់ ៧,៧១៤១ក្រាម, ទូរស័ព្ទ ០២ គ្រឿង(អិនចុចពិល១គ្រឿង និងអាយហ្វូនហ្វាយ១គ្រឿង), សេចក្តីចម្លងសំបុត្រកំនើត ០១ច្បាប់ និងសៀវភៅស្នាក់នៅថតចំលងចំនួន ០១ច្បាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។