លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញការងារសម្ភារបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ ស្នងការរង និងនាយការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវូធហត្ថលើផ្ទៃប្រទេស ព្រមទាំងពលអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារបច្ចេកទេស GIGR (បឹងតាមោក)៕