You are currently viewing អាវុធហត្ថខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរដឹកទឹកជូន​ប្រជាពលរដ្ឋ

អាវុធហត្ថខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរដឹកទឹកជូន​ប្រជាពលរដ្ឋ

ស្ទឹងត្រែង៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបានផ្តល់ព័ត៌មានមក GRK News ថា ក្នុងអំឡុង ខែមេសា ឆ្នាំ២០១៦ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតមកដល់ពេលនេះមានឃុំចំនួន៤ នៃស្រុកសៀមប៉ាង មានសត្វក្របីងាប់ចំនួន២៣៦ក្បាល និងសត្វគោចំនួន៦៥ក្បាលដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ទឹកអណ្តូង អូរ ត្រពាំងរីងហួតគ្មានទឹកផឹកនិងគ្មានស្មៅស៊ី។
បច្ចុប្បន្ន​នេះ​កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បាននឹងកំពុងបន្តចូលរួមសហការដឹកទឹកចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅស្រុកសៀម​ប៉ាងរាល់​ថ្ងៃ។

b08419c642ec82725d338fb289749aad

b9e8e6dee3c4519d9bbe7a9d1dbb4ed1

c6ed0e00c1b555c15dde0f5ff6a3c802