You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរគ្រឿនញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរគ្រឿនញៀន

កណ្តាល៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ច័ន្ទតារា មេបញ្ជាការរង ដោយសហការជាមួយកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ ឬរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៦នាក់៖
១.ឈ្មោះ ណាន រ័ត្នធី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងដែក រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២.ឈ្មោះ ងុយ លីដា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះជួលស្ថិតក្នុងភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
៣.ឈ្មោះ ចេន វិបុល ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
៤.ឈ្មោះ ផូ ធារ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិចំបក់ ឃុំពត់ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
៥.ឈ្មោះ ផុន ពេជ្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៦.ឈ្មោះ ង៉ែត កុសល់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងលាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់, ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទចំនួន ០៤គ្រឿង, ដាវដែកចំនួន ០៤ដើម, ថង់វេចខ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។