ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ ដំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំវគ្គ ក្នុងខែវិច្ឆិកា និងលើកទិសដៅការងារ ១០ថ្ងៃបន្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។
លោក អនុសេនីយ៍ត្រី ផាន វណ្ណដា នាយការិយាល័យសរុបសេនាធិការដ្ឋាន ឡើងអានរបាយការណ៍
។ បន្ទាប់មកមានការរាយការណ៍ពីមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងមន្ទីរទាំង ៥ សេនាធិការដ្ឋាន ១ ឡើងមានយោបល់យ៉ាងផុលផុស ក្នុងការលើកបទពិសោធលើការអនុវត្តកន្លងមក។
លោកឧត្ដមសេនីយ៍ នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ដាក់ទិសដៅបន្ត។